ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ និងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទ នៅខេត្តត្បូងឃ្មុំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ខាងក្រោមនេះ​ ជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ជនបរទេសវៀតណាម បានមករស់នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនទើបតែជំនាន់របស់សម្តេច ដែលជាជំនាន់ក្រោយនោះទេ។ អ្នកនយោបាយមួយចំនួន គឺតែងតែធ្វើការចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់ ហើយការដែលមិន ទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយ ដែលធ្វើឲ្យខ្មែរចេះឈ្លោះគ្នា។ * សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា ការបញ្ចប់សង្គ្រាមកសាងសន្តិភាពជារឿងមួយ, ការស្ថាបនាផ្លូវថ្នល់តាមទីជនបទ ជារឿងដ៏សំខាន់សម្រាប់ការ ធ្វើដំណើរ និងការរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោបានបញ្ជាក់ថា នឹងព្យាយាមស្នើសុំជំនួយដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធ បន្ថែមទៀត … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ និងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទ នៅខេត្តត្បូងឃ្មុំ